ពាក់ព័ន្ធករណីសម្លាប់សង្សារជានិស្សិតវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ



            ភ្នំពេញ :លោក វ៉េង ហ៊ត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោសយុវជនម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងសងសំណង ជំងឺចិត្តដល់ដើមបណ្ដឹងចំនួន២០លានរៀល ពាក់ព័ន្ធករណីសម្លាប់សង្សារជានិស្សិតវិទ្យាស្ថានវ៉ាន់ដា
គណនេយ្យហើយយកសពទម្លាក់ក្នុងទឹកទន្លេ ។ តុលាការទុកសិទ្ធិឲ្យជនជាប់ចោទមួយខែ ដើម្បីប្តឹងទៅសាលាឧទ្ធរណ៍ ប្រសិនបើមិនសុខចិត្តនឹងការសម្រេចនេះ ។ ជនជាប់ចោទ ឈ្មោះ ហុង កាលីឌីន អាយុ២៨ឆ្នាំ មុខរបរអចិន្រៃ្តយ៍ ជាងជួសជុលកុំព្យូទ័រ និង ជាមន្ត្រីនគរបាល ទើបប្រលងជាប់ ត្រូវបានតុលាការចោទប្រកាន់ ចំនួន ៣បទល្មើស គឺ បទឃាតកម្ម បទប្រើប្រាស់គ្រឿងញៀន និង បទកាន់កាប់ អាវុធខុសច្បាប់ ។ ឈ្មោះ ហុង កាលីឌីន ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៤ ក្នុងហាងកាហ្វេដាលីន តាម បណ្ដោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បន្ទាប់ពីសាកសពនារី រងគ្រោះឈ្មោះ សុង ដាវិន ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែត ក្នុងទឹកទន្លេ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ មុខបឋមសិក្សាជ្រោយចង្វា ។ គួររំលឹកថា ស្ត្រីវ័យក្មេងម្នាក់ត្រូវបានឃាត ករមិនស្គាល់មុខរំលោភរួចធ្វើទារុណកម្មជាំពេញខ្លួនប្រាណរហូតដល់ស្លាប់ ហើយដឹកសពយកទៅទម្លាក់ចោលនៅក្នុងទឹកទន្លេមុខសាលាបឋមសិក្សាជ្រោយចង្វាខាងត្បូងស្ពានជ្រោយចង្វាប្រហែលកន្លះគីឡូម៉ែត្រ ស្ថិតក្នុងភូមិទី២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលទ្បើង កាលពីម៉ោងប្រមាណ៦ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅហាត់ប្រាណប្រទះឃើញសពអណ្ដែតទឹក។ មន្ត្រីនគរបាលប៉ុស្តិ៍ជ្រោយចង្វា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៧ តុលា ឆ្នាំ២០១៤ មានអ្នកហាត់ប្រាណបានទៅឈប់ឈរលេងនៅក្បែរបង្កាន់ដៃច្រាំងទន្លេក៏ប្រទះឃើញសពស្ត្រីម្នាក់នោះអណ្ដែតទឹកផ្កាប់មុខ ។ មុនដំបូងអ្នកហាត់ប្រាណរូបនេះ ស្មានថា ជាតុក្កតាអណ្ដែតទឹក លុះក្រោយមកទើបដឹងថា ជាសពស្ត្រីវ័យក្មេងម្នាក់ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នាគ្រប់គ្នាតែម្តង។

ប្រភព TVFB


កែសម្រួលដោយ៖ khofall.tk
ចងមើលការអប់រំច្រើនទៀត ចុចទីនេះ!!

loading...

Comments

Popular posts from this blog

សំណួរត្រៀមប្រឡងពន្ធដារ......

មេរៀន Excel ពីកម្រិត Basic ដល់ Advance

លំហាត់សំរាប់គ្រូ និង​សិស្ស មធ្យមសិក្សាទុតិយភូមិ