របៀបក្នុងការសរសេរប្រវត្តិរូបសងេ្ខបឲ្យបានល្អ​ CV


        1/ Personal Information
ព័ត៌មានចាំបាច់ដំបូងគេដែលត្រូវសរសេរចូលប្រវត្តិរូបសងេ្ខបរួមមាន៖ ឈ្មោះ អាស័យដ្ឋាន អុីម៉ែល និងលេខទូរស័ព្ទរបស់លោកអ្នកដែលអាចទាក់ទងបាន ពីព្រោះវាផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនក្នុងការទាក់ទងដើម្បីសំភាសន៍។ លើសពីនេះទៀតថ្ងែខែឆ្នាំកំណើត និងសញ្ជាតិរបស់លោកអ្នកត្រួវបញ្ជាក់ឲ្យបានច្បាស់លាស់។ ដោយឡែកកំពស់ ទំងន់ និងសុខភាពផ្ទាល់ខ្លួនរបស់លោកអ្នក ជាព័ត៌មានដែលមិនចាំបាច់សំរាប់អ្នកដែលជ្រើសរើសបុគ្គលិកទេ។

 2/ Target Job Title ដើម្បីសរសេរប្រវត្តិរូបសង្ខេបរបស់លោកអ្នកឲ្យមានការចាប់អារម្មណ៍សម្រាប់អ្នកអាន និងអ្នកមើល លោកអ្នកត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់នូវមុខតំណែងដែលលោកអ្នកចង់ធ្វើ ហើយនេះក៏ជាការចង់បានពីក្រុមហ៊ុនដែលជ្រើសរើសបុគ្គលិក។ សូមឲ្យប្រាកដថា រាល់មុខតំណែងដែលលោកអ្នកបានដាក់គឺត្រឹមត្រូវ។
3/ Profile Summary ជារៀងរាល់ថ្ងៃក្រុមហ៊ុនដែលជ្រើសរើសបុគ្គលិកទទួលបានប្រវត្តិរូបសង្ខេប (CV) ជាច្រើន ហើយពួកគាត់ពុំទាន់មានពេលគ្រប់គ្រាន់ដើម្បីអានអោយបានលំអិតនោះទេ។ ហេតុដូចច្នេះលោកអ្នកត្រូវតែរៀបចំព័ត៌មានសង្ខេបដែលមានអត្ថន័យដែលពាក់ព័ន្ធជាមួយព័ត៌មាននៃមុខតំណែងដែលត្រូវធ្វើ។ ក្នុងករណីដែលលោកអ្នកមានបទពិសោធន៏ការងារ លោកអ្នកត្រូវតែសរសេរបញ្ជាក់អំពីរបៀបដែលលោកអ្នកអាចទទួលខុសត្រួវលើការងារនោះ ដោយប្រើពាក្យពេជន៍រឺឃ្លាដែលប្រហាក់ប្រហែល និងការពណ៌នាការងារ ដែលជាតឹកតាងបង្ហាញដល់ក្រុមហ៊ុនជ្រើសរើសបុគ្គលិកថាលោកអ្នកមានអាទិភាពក្នុងការធ្វើការ និងបញ្ជាក់ថាអ្នកយល់ពីការងារ។ ករណីដែលលោកអ្នកពុំមានបទពិសោធន៍ការងារនោះទេ លោកអ្នកពុំអាចបរិយាយថាលោកអ្នកមានការងាររឺដឹងពីការងារនោះទេ។ ក៏ប៉ុន្តែលោកអ្នកអាចសរសេរពីបំណង និងការតាំងចិត្តចំពោះឱកាសការងារដែលត្រួវធ្វើ និងទទួលបាននូវបទពិសោធន៍ពីការងារនោះ។ លើសពីនេះលោកអ្នកអាចប្រើប្រាស់ពាក្យពេជន៍ដែលបានសរសេរនៅក្នុងចំនុចលក្ខខណ្ឌការងារ។
4/ Education ព័ត៌មានបន្ទាប់ត្រួវបង្ហាញផងដែរគឺ ប្រវត្តិនៃការសិក្សាផ្ទាល់ខ្លួនរបស់លោកអ្នក ដោយចាប់ផ្តើមពីសាកលវិទ្យាល័យដែលលោកអ្នកបានរឺបញ្ជប់ការសិក្សា រឺសាលាដែលលោកអ្នកកំពុងសិក្សា។ ដោយឡែកសំរាប់ក្រុមហ៊ុនប្រវត្តិសិក្សានៅបឋមសិក្សារឺមត្តេយ្យមិនចាំបាច់សរសេរនោះទេ។ លោកអ្នកត្រូវតែបញ្ចាក់ផងដែរពីចំនេះដឹងនឹងត្រមូវការការងារ ពោលគឺបទពិសោធន៍នានាដែលលោកអ្នកមាន។ 5/ Professional Experiences ការងារដែលទទួលបានប្រាក់ខែរឺកម្មសិក្សា ឬការងារស្ម័គ្រចិត្តទាំងអស់សុទ្ធតែបង្ហាញពីបទពិសោធន៍ការងារដំបូងដែលអាចឈានដល់ការចាប់យកវិជ្ជាជីវៈជំនាញ ដោយបញ្ជាក់ផងដែរនូវឈ្មោះក្រុមហ៊ុន ប្រវត្តិសង្ខេបក្រុមហ៊ុន មុខតំណែងការងារ និងការបរិច្ឆេទការងារបស់លោកអ្នកបាន និងកំពុងធ្វើ។ គ្រប់ការងារទាំងអស់លោកអ្នកត្រូវតែបង្ហាញពីពាក្យគន្លឹះដែលបានសរសេរនៅក្នុងចំនុចពណ៌នា ការងារ និងប្រវត្តិការងារសង្ខេបរបស់លាេកអ្នក បន្ទាប់មកលោកអ្នកត្រូវបង្ហាញព័ត៌មានចាំបាច់ពី ពីរទៅបីចំនុចពីទំនូលខុសត្រូវ លើការងារដែលបានកំនត់ដោយក្រុមហ៊ុន សមិទ្ធិធិផលការងារ និងជំនាញដែលលោកអ្នកធ្លាប់ទទួលបានជោគជ័យ។
6/ Further Experiences សម្រាប់បទពិសោធន៍ផ្សេងទៀត ដូចជាការចូលរួមសិក្ខាសាលា និងវគ្គសិក្សាខ្លីៗ ឬបានធ្វើដំណើរទៅក្រៅប្រទេស លោកអ្នកត្រូវតែសរសេរនៅក្នុងចំនុចនេះដោយសរសេរបញ្ជាក់តែចំនុចល្អៗនៃការងារតែប៉ុននោះ។ ចូរសរសេរអ្វីដែលពិតហើយសូមកុំព្យាយាមសរសេរអ្វីដែលមិនពិត។
 7/ Skills ដើម្បីធ្វើអោយប្រវត្តិរូបសង្ខេបរបស់លោកអ្នកមានភាពល្អប្រសើរជាងបេក្ខជនដទៃ លោកអ្នកត្រូវតែបង្ហាញដល់ក្រុមហ៊ុនជ្រើសរើសបុគ្គលិកពីជំនាញបន្ថែមសម្រាប់ការងារ ដែលលោកអ្នកអាចធ្វើបាន។ ភាសា៖  ចាប់ផ្តើមជាមួយភាសាកំនើតរបស់លោកអ្នកដំបូង បន្ទាប់មកភាសាដទៃដែលអាចប្រើប្រាស់បានក្នុងការងារ (ដើមកំណើត / ស្ទាត់ជំនាញ / កម្រិតខ្ពស់ / មូលដ្ឋាន)។ កំព្យូរទ័រ៖ ចំនេះដឹងផ្នែកកំព្យូរទ័រដូចជា Microsoft Office (Word, Excel, PowerPoint,), កម្មវិធី Adobe (Photoshop, InDesign, Illustrator,) ឬកម្មវិធីកំព្យូរទ័រផ្សេងៗទៀតសុទ្ធតែចាំបាច់សំរាប់ការងារ។ ផ្សេងៗទៀត៖ ប្រសិនបើលោកអ្នកមានជំនាញផ្សេងៗទៀតដែលគិតថាមានប្រយោជន៍សំរាប់ការងារលោកអ្នកគួរតែសរសេរ។
 8/ Interest ចូរពណ៌នាពីចំនូលចិត្តមួយចំនួនដែលលោកអ្នកចូលចិត្តធ្វើក្នុងពេលទំនេរ។ លោកអ្នកគួរតែប្រើពាក្យគន្លឹះដែលបញ្ជាក់ពីចំនុចវិជ្ជមាន ដូចជាការធ្វើការងារជាក្រុម ហើយសូមកុំសរសេរពីការទិញឥវ៉ាន់ និងជួបមិត្តភក្តិព្រោះនេះជារឿងបុគ្គល។
 9/ Reference ដើម្បីធ្វើអោយប្រវត្តិរូបសង្ខេបរបស់លោកអ្នកកាន់តែមានការចាប់អារម្មណ៍ពីក្រុមហ៊ុនរើសបុគ្គលិកនោះ លោកអ្នកត្រូវតែសរសេរពីឈ្មោះ តួនាទី លេខទូរស័ព្ទ និងអ៊ីម៉ែលរបស់អតីតប្រធាន រឺគ្រូបង្រៀនផ្ទាល់របស់លោកអ្នកដែលអាចផ្តល់ព័ត៌មានពីចំនេះដឹង រឺបទពិសោធន៍ការងារដែលបានរៀននិងអនុវត្តន៍កន្លងមក។ លោកអ្នកត្រូវជ្រើសរើស និងសុំការអនុញ្ញាតជាមុនពីបុគ្គលដែលលោកអ្នកប្រាកដថាអាចនិយាយពីចំនុចវិជ្ចមានស្តីពីការសិក្សា និងបទពិសោធន៍ការងារកន្លងមករបស់លោកអ្នក។
CV ដែលអាចកែរបាន​​  ទាញយក!!!
CV ជាគំរូ ទាញយក!!


ប្រភព Entertainment and Knowlegde
កែសម្រួលដោយ៖ khofall.tk
ចងមើលការអប់រំច្រើនទៀត ចុចទីនេះ!!

loading...

Comments

Popular posts from this blog

សំណួរត្រៀមប្រឡងពន្ធដារ......

មេរៀន Excel ពីកម្រិត Basic ដល់ Advance

លំហាត់សំរាប់គ្រូ និង​សិស្ស មធ្យមសិក្សាទុតិយភូមិ